• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar

untenu.com

Emergency & Education Fund for HIV positive LGBT in Cambodia

  • អំពីយើង
    • ទម្រង់នៃការស្នើរសុំការគាំទ្រ
    • ការទំនាក់ទំនង
    • ឧបត្ថមដល់យើង
  • ការងាររបស់យើង
    • ការគាំទ្របន្ទាន់
    • ការអប់រំ
    • បទពិសោធន៏ការងារ
  • របៀបធ្វើការ
  • ENGLISH
  • NEDERLANDS
  • តេស្តមេរោគអេដស៍នៅកម្ពុជា
    • ជំងឺកាមរោគ
    • PrEP

ការគាំទ្របន្ទាន់

ចំណូលជាមធ្យមនៅក្នុងប្រទេសកម្ពុជាមានកម្រិតទាបខ្លាំងណាស់។ ប្រាក់ចំណូលរបស់អ្នកស្រឡាញ់ភេទដូចគ្នាដែលរស់នៅជាមួយមេរោគអេដស៍​គឺមានកំរិតទាបនិងមិនទៀងទាត់នោះទេ។ ​អ្នកស្រឡាញ់ភេទដូចគ្នាដែលរស់នៅជាមួយមេរោគអេដស៍ត្រូវបានប្រឈមមុខជាមួយ ការមិននឹកស្មាន និងការចំណាយ។ ​ឥន្ធនូបានផ្តល់ជំនួយសម្រាប់ អ្នកស្រឡាញ់ភេទដូចគ្នាដែលរស់នៅជាមួយមេរោគអេដស៍ ដើម្បីគាំទ្រដល់ពួកគេនៅក្នុងករណី​បន្ទាន់ចាំបាច់​។

ការគាំទ្របន្ទាន់ត្រូវបានផ្តល់ជូនដោយ​ផ្អែកទៅ​លើមូលដ្ឋានរចនាសម្ព័ន្ធ​ ប៉ុន្តែនៅក្នុងគោលបំណងដើម្បីដោះស្រាយជាបន្ទាន់។ ពេលខ្លះជាការចូលរួម​ក្នុងការចំណាយលើការជួលម្តង សម្រាប់អ្នកដែលគ្មានផ្ទះសម្បែង។ ពេលខ្លះយើងនឹងផ្តល់ប្រាក់សម្រាប់ម្ហូបអាហារ ​ដែល​ទាំង​អស់នេះ​ឥន្ធនូ​នឹង​យកចិត្តទុកដាក់ ​។

ថ្នាំពន្យាជីវិតត្រូវ​បាន​ចំណាយ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ប៉ុន្តែមិនបាន​ចំណាយទៅលើថ្នាំ​បន្ថែមផ្សេងទៀត​នោះទេ។ ​ឥន្ធនូនឹងផ្ដល់នូវការចូលរួមចំណែកជួយបង់លើការចំណាយនោះ ប្រសិនបើនរណាម្នាក់​មិនអាចមានលទ្ធភាព​បង់ការចំណាយនោះ។

Khmer-Soviet Friendship Hospital

ពេលខ្លះរឿងទាំងនេះបាន​កើតឡើង​លើអ្នកស្រឡាញ់ភេទដូចគ្នាដែលរស់នៅជាមួយមេរោគអេដស៍ត្រូវបានគ្រួសារឬសហគមន៍របស់ពួកគេកាត់កាល់ចោល ។ ហើយ​អ្វី​ដែល​អាក្រក់បំផុតនោះ គឺកាត់កាល់ចោលមនុស្សស្លាប់ ​និងគ្មាននរណាម្នាក់យកចិត្តទុកដាក់ ឬមានប្រាក់ដើម្បីបូជា​សាកសពនោះដែរ។

ក្នុង​ករណី​ទាំង​អស់​នេះ​ ឥន្ធនូអាច​ជួយ​ចូលរួម​ចំណែករួមគ្នាជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ដើម្បីឆ្ពោះទៅរកការចំណាយនៃពិធីបុណ្យសពដ៏សមសមរម្យ។

sidebar

Page Sidebar

TwitterFacebookGoogle+PinterestYoutube

telephone: +31 6 18 49 71 61

AidsCare, All Rights Reserved

Emergency & Education Fund for LGBTs living with HIV in Cambodia