អង្គការឥន្ធនូបានបង្កើតឡើងនៅខែសីហាឆ្នាំ២០១៥ ប៉ុន្តែពួកយើងបានធ្វើការនៅប្រទេសកម្ពុជាអស់រយះពេលច្រើនឆ្នាំមកហើយ។ អង្គការឥន្ធនូបានផ្តល់អោយនូវការគាំទ្របន្ទាន់ ការបណ្តុះបណ្តាល និងបទពិសោធន៏ការងារទៅដល់អ្នកស្រលាញ់ភេទដូចគ្នាដែលរស់នៅជាមួយមេរោគអេដស៍។ ការគាំទ្របន្ទាន់គឺជាសេចក្តីត្រូវការ ប៉ុន្តែការផ្តល់នូវយុទ្ធសាស្ត្រ និងទស្សនៈវិស័យវែងឆ្ងាយគឺជារឿងដ៏ប្រសើរដែលត្រូវធ្វើសម្រាប់រយះពេលវែង។
អង្គការឥន្ធនូអាចធ្វើការងារទាំងអស់នេះនៅក្នុងប្រទេសកម្ពុជា ដូចនេះសូមអរគុណដល់ម្ចាស់ឧបត្ថម្ភ និងថវិការពីប្រជាជននៅក្នុងប្រទេសហូឡង់។
អាជ្ញាធរពន្ធដាររបស់ប្រទេសហូឡង់
លេខពន្ធអាកររបស់អង្គការឥន្ធនូនៅប្រទេសហូឡង់ (លេខ RSIN )គឺ ៨៥៥៤ ៣៧ ៧៦៥។
អាជ្ញាធរពន្ធរបស់ប្រទេសហូឡង់គិតថាអង្គការឥន្ធនូជា”អង្គការដែលផ្តល់ប្រយោជន៏សាធារណៈ “ព័ត៌មានបន្ថែម
(ភាសាអង់គ្លេស) នៅលើគេហទំព័រអាជ្ញាធរពន្ធដាររបស់ប្រទេសហូឡង់ សូមចុចអានបន្តទៀត។
សភាពាណិជ្ជកម្ម
អង្គការឥន្ធនូត្រូវបានចុះឈ្មោះនៅសភាពាណិជ្ជកម្មទីក្រុងរ៉ូធឺដាម(Kamer van Koophandel) ក្នុងប្រទេសហូឡង់ដែលមានលេខ ៦៣៨៧៨០៦២
អាស័យដ្ឋានប្រៃសណីយ៍
អង្គការឥន្ធនូ-Gravendijkwal 156 E NL – 3015 CE នៅទីក្រុងរ៉ូធឺដាមក្នុងប្រទេសហូឡង់។
គោលបំណងរបស់អង្គការឥន្ធនូ
ផ្តល់ការគាំទ្របន្ទាន់ដើម្បីជួយអ្នកស្រឡាញ់ភេទដូចគ្នាដែលរស់នៅជាមួយមេរោគអេដស៍ក្នុងស្ថានភាពក្រីក្រនៅប្រទេសកម្ពុជា។
រួមចំណែកដល់ការចំណាយលើការបណ្តុះបណ្តាលពីគុណវិបត្តអ្នកស្រឡាញ់ភេទដូចគ្នាដែលរស់នៅជាមួយមេរោគអេដស៍នៅប្រទេសកម្ពុជា។
សម្របសម្រួលអោយទទួលបានបទពិសោធការងារសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាដែលកំពុងរស់នៅជាមួយមេរោគអេដស៍នៅប្រទេសកម្ពុជា
លើកកម្ពស់អនាគតអ្នកដឹកនាំ(មេរោគដស៏វិជ្ជមាន)នៅក្នុងសហគមន៏អ្នកស្រលាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា។
ក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាលអង្គការឥន្ធនូមានចំនួនបីនាក់។ សមាជិកត្រូវគោរពតាមច្បាប់ដែលមានចំនួនអតិបរមារ៣ឆមាសក្នុងរយះពេល៤ឆ្នាំម្តង។
សមាជិកដែលជាក្រុមប្រឹក្សាភិបាលត្រូវតែបង្ហាញ
វិញ្ញាបនប័ត្រនៃការប្រព្រឹត្ដល្អ(V.O.G. ផ្តល់ទៅដល់រដ្ឋាភិបាលហូឡង់)មុនពេលតែងតាំង។
ប្រធាន
Ron van Zeeland
ហិរញ្ញិក
Xandra Visser
សមាជិកក្រុមប្រឹក្សាភិបាល
Rajesh Ramaneti
គោលនយោបាយ
សមាជិកនៃក្រុមប្រឹក្សាភិបាលមិនបានទទួលនូវថវិការសម្រាប់ការងាររបស់ពួកគាត់ទៅដល់អង្គការឥន្ធនូនោះទេ។ប៉ុន្តែពួកគាត់មានសិទ្ធិទទួលបានសំណងសម្រាប់ការចំណាយរបស់ពួកគេក្នុងការធ្វើលំហាត់នៅក្នុងតំណែងជាក្រុមប្រឹក្សាភិបាល (មានតែនៅក្នុងប្រទេសហូឡង់ប៉ុណ្ណោះ)
រូបសញ្ញា
រូបសញ្ញា និងផ្សព្វផ្សាយពីអង្គការឥន្ធនូត្រូវបានរចនាឡើងដោយលោក Fokko van der Woude នៃស្ទូឌីយោរចនាWoudesign.