• Skip to primary navigation
  • Skip to main content
  • Skip to primary sidebar

untenu.com

Emergency & Education Fund for HIV positive LGBT in Cambodia

  • អំពីយើង
    • ទម្រង់នៃការស្នើរសុំការគាំទ្រ
    • ការទំនាក់ទំនង
    • ឧបត្ថមដល់យើង
  • ការងាររបស់យើង
    • ការគាំទ្របន្ទាន់
    • ការអប់រំ
    • បទពិសោធន៏ការងារ
  • របៀបធ្វើការ
  • ENGLISH
  • NEDERLANDS
  • តេស្តមេរោគអេដស៍នៅកម្ពុជា
    • ជំងឺកាមរោគ
    • PrEP

របៀបធ្វើការ

ឥន្ធនូបាន​ធ្វើការនៅប្រទេ​ស​ហូឡង់ និង​ប្រទេស​កម្ពុជា​។ នៅប្រទេសហូឡង់ដែលយើងបានស្វែង​រក​ថវិការ​​ដើម្បី​ធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។

ផ្នែកមួយសំខាន់នៃប្រាក់ចំណូលនាពេលបច្ចុប្បន្ននេះបាន​មក​ពី​ការ​ឧបត្ថម​ឯកជន និងប្រាក់ចំណូលបានមកពីការសម្តែងនៅស្ថាន​ទូត Drag Queen Duo Zarah Meander & Sheilla Bijoux.

នៅ​ក្នុង​ប្រទេស​ហូឡង់ ឥន្ទនូបាន​រៀប​ចំ​នៅ​រៀបចំព្រឹត្តិការណ៍ចំនួនពីរដងក្នុងមួយឆ្នាំ ដូចជា​ទិវាអេដស៍ពិភពលោក និង​ទិវារំលឹកជំងឺអេដស៍។ ព្រឹត្តិការណ៍នេះត្រូវធ្វើ​ឡើង​ដើម្បីស្វែង​រក​ថវិការ ​និងដើម្បីលើកកម្ពស់ការយល់ដឹងស្ថានភាពនៃអ្នកស្រឡាញ់ភេទដូចគ្នារស់នៅជាមួយមេរោគអេដស៍នៅប្រទេស​កម្ពុជា។

ប្រសិនបើអ្នកចង់បន្ថែមទៀត អំពីរបៀបចូលរួម​​ចំណែកឧបត្ថមថវិការ សូមចុចទីនេះសម្រាប់បន្ថែម។

World AIDS Day 2014 - Phnom Penh

ឥន្ធនូត្រូវ​បានបង្កើតឡើងដើម្បីផ្តល់ជំនួយការគាំទ្របន្ទាន់ ការបណ្តុះបណ្តាល និងបទពិសោធន៏ការងារ។ តើយើងបានធ្វើដោយ​របៀបណា?

ឥន្ធនូគឺ​ជា​អង្គការ​សគ្រ័ចិត្ត​នៅ​ប្រ​ទេស​ហូឡង់។​ សកម្មភាពរបស់យើងទាំងអស់នៅក្នុងប្រទេសកម្ពុបាន​កំពុង​ដំណើរការជាមួយនឹងអង្គការនៅប្រទេសកម្ពុជាតាមរយះការ​​សគ្រ័ចិត្ត។

បច្ចុប្បន្ន​នេះ​ឥន្ធនូ​បាន​ធ្វើ​កិច្ច​សហការជាមួយ​ក្រុម​អនាគត​យុវជន​អា​ស៊ាន។ ឥន្ធនូនឹង​ព្យាយាម​ពង្រីក​បណ្តាញអ្នក​សគ្រ័ចិត្ត​ជាមួយ​អង្គការ​នៅ​ប្រទេស​កម្ពុជា។

ការគាំទ្រ​បន្ទាន់​​ គឺជាការសង្គ្រោះមួយពេល។ ក្នុងបែបបទនៃការគាំទ្រផ្នែកហិរញ្ញវត្ថុមួយម្តង ទាំងនៅក្នុងន័យជាក់ស្តែង​ ឧទាហរណ៍ ម្ហូបអាហារ។ ពេលខ្លះយើងក៏ផ្តល់​ថវិការ​នៅក្នុង​ពិធីបុណ្យសពផងដែរ។

Phnom Penh - Cambodia

ក្នុង​ពេល​អនាគត​​ឥន្ធនូ​ចង់ស្វែង​រក​ថវិការ​ដើម្បីផ្តល់នូវការបណ្តុះបណ្តាលសម្រាប់​អ្នកស្រលាញ់ភេទដូចគ្នានិងមេរោគអេដស៍ ជាចលនាសំខាន់​នៅប្រទេស​កម្ពុជាដើម្បីបង្កើនជំនាញរបស់ពួកគេ។ នេះធ្វើឱ្យមានការប្រសើរជាងមុន ដើម្បីដឹកនាំអង្គការរបស់គេ និងដើម្បីតំណាងឱ្យអ្នកស្រលាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា។

sidebar

Page Sidebar

TwitterFacebookGoogle+PinterestYoutube

telephone: +31 6 18 49 71 61

AidsCare, All Rights Reserved

Emergency & Education Fund for LGBTs living with HIV in Cambodia